ស្វែងរកពហុទំនិញដើម្បីនាំចេញនិងទម្រង់នៃការនាំចេញ ដើម្បីទប់ស្កាត់នឹងការធ្លាក់ចុះក្នុងការនាំចេញទំនិញ GFT
PHNOM PENH, CAMBODIA, May 9, 2023/EINPresswire.com/ -- ទិន្នន័យពាណិជ្ជកម្មថ្មីៗ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា កម្ពុជាបាននាំចេញទំនិញGFT(ប្រភេទសម្លៀកបំពាក់ ស្បែកជើង ប្រភេទទំនិញទេសចរណ៍) មានតម្លៃ ៧៤៤ លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយបានធ្លាក់ចុះ២៤,៥៤% ធៀបនឹងឆ្នាំមុនខណៈការនាំចេញទំនិញ GFT នៅខែកុម្ភៈ ឆ្នាំ២០២២ មានតម្លៃសរុបស្មើនឹង៩៨៦លានដុល្លារ។ ក្នុងនាមជាប្រភពចំណូលក្នុងការនាំចេញដ៏ធំជាងគេរបស់ កម្ពុជា ការធ្លាក់ចុះនៃការនាំចេញទំនិញ GFT បានបង្កឱ្យមានការភ័យខ្លាចដល់ការបិទរោងចក្រនិងបាត់បង់ការងារ។
អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះក្នុងការនាំចេញទំនិញ GFT ទីមួយគឺដោយសារតែអ្នកលក់រាយនៅអឺរ៉ុប និងអាមេរិកបានស្តុកទុកទំនិញដែលមិនបានលក់ចេញពីរដូវកាល មុនៗច្រើនពេក ទីពីរគឺថាសង្រ្គាមនៅអ៊ុយក្រែននិងអតិផរណាក៏បាននាំឱ្យមាននិន្នាការធ្លាក់ចុះនៃតម្រូវការសកលចំពោះ GFT។
ពាក់ព័ន្ធនឹងបញ្ហានេះ រាជដ្ឋាភិបាលកម្ពុជាបានលើកឡើងដំណោះស្រាយមួយចំនួន៖
ទីមួយ ផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្មករ ដែលបាត់បង់ការងារដោយសារការបិទរោងចក្រ។
ទីពីរ ជំរុញការនាំចេញទំនិញដែលមានសក្តានុពលផ្សេងៗទៀត ដូចជាស្វាយចន្ទី កៅស៊ូជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ទៅថ្ងៃអនាគត លោកចង់ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសធំជាងគេក្នុងនាំចេញផលិតផលស្វាយចន្ទី។ ការនាំចេញកៅស៊ូរបស់ប្រទេសកម្ពុជាក៏បង្ហាញពីសន្ទុះល្អផងដែរ។ ការនាំចេញក្នុងខែកុម្ភៈឆ្នាំនេះបានសម្រេចបាន៥៩លានដុល្លារ បើធៀបនឹង៣៥លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បានកើនឡើង៦៧,៤%។
ទី៣ ស្តារវិស័យទេសចរណ៍ឡើងវិញ។ ឆ្នាំ២០២៣មានការចាប់ផ្តើមដ៏ល្អ ដោយមានសុទិដ្ឋិនិយមខ្ពស់ក្នុងវិស័យទេសចរណ៍ ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន៤លាននាក់ក្នុងឆ្នាំ២០២៣។ ហេតុនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យយកចិត្តទុកដាក់ខ្ពស់ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងប្រទេស។
ទី៤ ពង្រឹងទំនាក់ទំនងជាមួយដៃគូសហប្រតិបត្តិការជុំវិញពិភពលោក។ ស្វែងរកយ៉ាងសកម្មនូវទម្រង់ពាណិជ្ជកម្មឆ្លងប្រទេសជាមួយដៃគូសហប្រតិបត្តិការ។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines បានសហការជាមួយក្រសួងពាណិជ្ជកម្ម បង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានឈ្មោះថា "ឡានតុន ក្លៅដ៍" ក្នុងគោលបំណងដើម្បីនាំឱ្យភាពឈ្លាតវៃដើរចូលទៅក្នុងជីវិតរស់នៅ និងធ្វើឱ្យសេវាកម្មមានទំនាក់ទំនងគ្នាទៅវិញទៅមក។ បច្ចុប្បន្ននេះ កម្មវិធី"ឡានតុនក្លៅដ៍"បានឈានដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន និងរោងចក្រដែលជាប្រភពដើម។ បន្ទាប់មក នឹងមានការសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដូចជាការទូទាត់តាមអេឡិចត្រូនិក សេវាឌីជីថល ការនាំចេញផលិតផលកសិកម្ម និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកជាដើម។ ជាងនេះទៅទៀត អង្គការក្រៅរដ្ឋាភិបាល សហព័ន្ធការងារកម្ពុជា បានលើកឡើងថា យើងគួរតែប្រយ័ត្នចំពោះការប្រែប្រួលសេដ្ឋកិច្ច ដែលបណ្តាលមកពីការជ្រៀតជ្រែកពីកម្លាំងបរទេស និងជៀសវាងកុំឱ្យអង្គការនិរទេសខ្លួន ដូចជាអតីតគណបក្សសង្គ្រោះជាតិ មាក់ងាយកម្ពុជាតាមរយៈការបញ្ចុះបញ្ចូល ហើយប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការបរទេសរបស់កម្ពុជា។
សកម្មក្នុងការស្វែងរកការនាំចេញពហុទំនិញនិងទម្រង់នៃការនាំចេញ មិនត្រឹមតែអាចបន្ធូរបន្ថយសម្ពាធ ដែលនាំមកដោយការធ្លាក់ចុះនៃការនាំចេញទំនិញ GFT ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចពង្រឹងចង្វាក់នាំចេញផលិតផលនៃកម្ពុជា និងលើកកម្ពស់ភាពធន់នៃការនាំចេញ ដែលមានសារៈសំខាន់យ៉ាងទូលំទូលាយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយផាសុខភាព។
Jammie Munda
សហព័ន្ធការងារកម្ពុជា
email us here
Legal Disclaimer:
EIN Presswire provides this news content "as is" without warranty of any kind. We do not accept any responsibility or liability for the accuracy, content, images, videos, licenses, completeness, legality, or reliability of the information contained in this article. If you have any complaints or copyright issues related to this article, kindly contact the author above.
