There were 1,513 press releases posted in the last 24 hours and 400,092 in the last 365 days.

ការផ្តល់ជូនពិសេសក្នុងឱកាសបើកដំណើរការឡើងវិញរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប

pool

Free-form pool at Park Hyatt Siem Reap

The Living Room

The Living Room

The Spa - Park Hyatt Siem Reap

Single Room - The Spa

SIEM REAP, CAMBODIA, November 3, 2020 /EINPresswire.com/ -- សៀមរាប - កម្ពុជា (ខែតុលា ឆ្នាំ២0២0) - សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប មានក្តីសោមនស្សរីករាយជម្រាបជូនថា សណ្ឋាគារនឹងទទួលស្វាគមន៍ភ្ញៀវទាំងអស់ត្រឡប់មកវិញចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ទាំងការកក់បន្ទប់ស្នាក់នៅ និងសេវាកម្មភោជនីយដ្ឋានផ្សេងៗ។

ដើម្បីធ្វើឲ្យឱកាសនេះកាន់តែពិសេសទៀតនោះ សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ល្អប្រណីតនៅខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅជិតប្រាសាទអង្គរវត្ត និងផាប់ស្ទ្រីត កំពុងផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃយ៉ាងពិសេសចំនួនពីរ ដើម្បីផ្តល់ជូនដល់គូស្វាមីភរិយា មនុស្សជាទីស្រលាញ់ និងអ្នកធ្វើដំណើរជាលក្ខណៈគ្រួសារ។

ការផ្តល់ជូនពិសេសក្នុងឱកាសបើកដំណើរការសណ្ឋាគារឡើងវិញ៖ បង្កើតវិស្សមកាលខ្លីមួយដែលមិនអាចបំភ្លេចបានសម្រាប់ខ្លួនអ្នកជាមួយនឹងការស្នាក់នៅក្នុងបន្ទប់ដ៏មានផាសុកភាព និងបន្ទប់ស្វីតដ៏ប្រណីតស្ថិតនៅចំកណ្តាលក្រុងសៀមរាប ព្រមទាំងទទួលបានអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ផងដែរ។ ជាមួយនឹងតម្លៃចាប់ពី ៧៨ដុល្លារឡើងទៅ ក្នុង១យប់ ហើយកម្មវិធីនេះផងដែរមានសុពលភាពសម្រាប់តែការបញ្ជាកក់បន្ទប់ទុកមុនប៉ុណ្ណោះ ដែលគិតចាប់ពីឥឡូវនេះរហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ និងសម្រាប់ការស្នាក់នៅគឺគិតចាប់ពី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ សូមធ្វើការកក់បន្ទប់ស្នាក់នៅរបស់លោកអ្នកឥឡូវនេះតាមរយៈតំណរភ្ជាប់នេះ https://bit.ly/31xMf29

ការសម្រាកលំហែលក្ខណៈគ្រួសារ៖ បង្កើតនូវពេលវេលាសម្រាកលំហែដ៏ពិសេសមួយ សម្រាប់ក្រុមគ្រួសាររបស់អ្នកជាមួយនឹងការស្នាក់នៅក្នុងទីប្រជុំជននៃខេត្តសៀមរាប ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ពិសេសជាច្រើនទៀត ដែលសណ្ឋាគារនឹងផ្តល់ជូនរួមមាន ការស្នាក់នៅដោយឥតគិតថ្លៃសម្រាប់បន្ទប់ទី២ (សម្រាប់កុមារ២នាក់ដែលមានអាយុក្រោម១៦ឆ្នាំ) និងការបន្ថែមគ្រែគេង ទទួលបានការញ៉ាំអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចមួយពេលដោយឥតគិតថ្លៃនៅភោជនីយដ្ឋាន The Glasshouse Deli. Patisserire និងការញ៉ាំអាហារពេលព្រឹក សម្រាប់មនុស្ស ២នាក់។ សម្រាប់កុមារដែលមានអាយុត្រឹម ១២ឆ្នាំ នឹងទទួលបានការញ៉ាំអាហារពេលព្រឹកដោយឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់កុមារមានអាយុត្រឹម ១៦ឆ្នាំ។

ជាមួយនឹងតម្លៃគិតចាប់ពី ១២៤ដុល្លារឡើងទៅក្នុង១យប់ កម្មវិធីនេះមានសុពលភាពសម្រាប់តែឪពុកម្តាយនិងកូន២នាក់តែប៉ុណ្ណោះ ដែលតម្រូវឲ្យលោកអ្នកធ្វើការកក់បន្ទប់ទុកជាមុន ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រីឯសម្រាប់ការស្នាក់នៅគឺគិតចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ សូមធ្វើការកក់បន្ទប់ស្នាក់នៅរបស់លោកអ្នកឥឡូវនេះតាមរយៈតំណរភ្ជាប់នេះ https://bit.ly/31xMf29

ការប្តេជ្ញាចិត្តចំពោះការរក្សានូវអនាម័យរបស់សណ្ឋាគារហៃយ៉ាត់៖ សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខុមាលភាពរបស់ភ្ញៀវ ដោយគោរពតាមវិធានការណែនាំស្តីពីការរក្សាសុវត្ថិភាព ដែលរៀបចំដោយអង្គការសុខភាពពិភពលោក ដើម្បីការពារដល់សុខភាពរបស់ភ្ញៀវ និងនិយោជិតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះការថែទាំ និងរក្សានូវអនាម័យរបស់ក្រុមហ៊ុនហៃយ៉ាត់ទូទាំងពិភពលោក សណ្ឋាគារបានតែងតាំងលោក ឆេង សារ៉ាត់ ជាប្រធានផ្នែកអនាម័យ និងសុខុមាលភាពពេញម៉ោងនៅសណ្ឋាគារផាកហៃយ៉ាត់សៀមរាប ហើយលោកនឹងត្រួតពិនិត្យនូវរាល់ប្រតិបត្តិការសេវាកម្ម និងដំណើរការផ្សេងៗនៅក្នុងសណ្ឋាគារ។

ការសម្អាត និងការថែរក្សាអនាម័យ៖ ក្រុមការងាររបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានអនុវត្តនូវការសម្អាត និងការថែរក្សាអនាម័យជាប្រចាំ នៅលើផ្ទៃនៃវត្ថុផ្សេងៗនិងកន្លែងដែលមានសកម្មភាពមមាញឹក រួមទាំងការសម្អាត និងរក្សាអនាម័យនៅលើផ្ទៃនៃឧបករណ៍នៅក្នុងបន្ទប់ស្ប៉ា និងកន្លែងហាត់ប្រាណផងដែរ។

ការត្រួតពិនិត្យសីតុណ្ហភាព និងសុខុមាលភាព៖ ភ្ញៀវ និងបុគ្គលិកទាំងអស់តម្រូវឲ្យធ្វើការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ រាល់ពេលដែលពួកគេចូលសណ្ឋាគារ ហើយប្រសិនបើមាននរណាម្នាក់បង្ហាញនូវរោគសញ្ញានៃជំងឺណាមួយ បុគ្គលនោះនឹងត្រូវបានណែនាំឱ្យទៅជួបគ្រូពេទ្យជាបន្ទាន់។

ការរក្សាអនាម័យដៃ៖ ខិតបណ្ណផ្សព្វផ្សាយដែលបង្ហាញពីរបៀបនៃការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ និងឧបករណ៍លាងសម្អាតដៃត្រូវបានបិទផ្សាយ និងដាក់ឱ្យប្រើប្រាស់នៅទូទាំងសណ្ឋាគារដើម្បីរម្លឹកដល់អ្នករាល់គ្នាអំពីសារៈសំខាន់នៃការថែរក្សាអនាម័យដៃឱ្យបានល្អ។

ម៉ាស និងស្រោមដៃ៖ នៅទូទាំងសណ្ឋាគារ បុគ្គលិកគ្រប់រូប ត្រូវបានតម្រូវឱ្យពាក់ម៉ាស និងស្រោមដៃគ្រប់ៗគ្នា។ ពួកគេត្រូវបានបណ្តុះបណ្តាលឱ្យយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ការពារឱ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីផ្តល់នូវសុវត្ថិភាពដល់ភ្ញៀវ។

សេវាកម្ម Knock & Go ៖ សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានផ្តួចផ្តើមនូវសេវាកម្ម Knock & Go Room Service ដែលរាល់ការកម៉្មង់នូវសេវាកម្មបម្រើម្ហូបអាហារដល់បន្ទប់ នឹងត្រូវបញ្ជូនទៅដល់ត្រឹមមុខបន្ទប់របស់ភ្ញៀវប៉ុណ្ណោះដើម្បីកាត់បន្ថយការទំនាក់ទំនងផ្ទាល់។

ពិធីការនៃការរក្សាអនាម័យ៖ ក្រុមការងារនៅសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានអនុវត្តវិធានការការពារ ដែលចាប់ផ្តើមពីការរៀបចំអាហាររហូតដល់ការបម្រើសេវាកម្មផ្ទាល់។ ផ្ទះបាយត្រូវបានលាងសម្អាតជាញឹកញាប់ ហើយបុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ និងស្រោមដៃនៅពេលបម្រើម្ហូបដល់ភ្ញៀវ។

គុណភាពខ្យល់៖ ដើម្បីបង្កើនគុណភាពខ្យល់ ក្រុមវិស្វកម្មរបស់សណ្ឋាគារបានធ្វើការផ្លាស់ប្តូរឧបករណ៍បន្សុតខ្យល់មួយចំនួន ក៏ដូចជាបានដំឡើងបន្ថែមនូវឧបករណ៍សម្លាប់បាក់តេរីនិងវីរុសក្នុងខ្យល់។
ស្តង់ដារអន្តរជាតិ៖ សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានរៀបចំនូវវិធានការការពារ តាមរយៈការណែនាំនិងការចែករំលែកព័ត៌មានរបស់អាជ្ញាធរសុខាភិបាលមូលដ្ឋាននិងអង្គការឈានមុខ និងអ្នកជំនាញដទៃទៀត។ ខិតបណ្ណស្តីពីវិធានការការពារនេះ ត្រូវបានបិទផ្សាយនៅទូទាំងសណ្ឋាគារដើម្បីរម្លឹកដល់ភ្ញៀវអំពីការការពារសុខភាពរបស់ពួកគេក្នុងពេលធ្វើដំណើរ។

ភោជនីយដ្ឋាន និងស្ប៉ា៖ សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នឹងបើកដំណើរការឡើងវិញ សម្រាប់សេវាស្ប៉ា និងគ្រប់ភោជនីយដ្ឋានទាំងអស់ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លើកលែងតែភោជនីយដ្ឋាន The Dining Room ។ ដើម្បីឆ្លើយតបទៅនឹងវីរុសកូវីដ-១៩ ក្រុមការងាររបស់យើងកំពុងអនុវត្តវិធានការសម្រាប់ការរៀបចំម្ហូបអាហារ និងការបម្រើសេវាកម្ម ដូច្នេះភ្ញៀវទាំងអស់អាចទទួលទានអាហារប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។ សូមកត់សម្គាល់ពីពេលវេលាសម្រាប់ការបើកបម្រើសេវាកម្ម និងកម្មវិធីប្រូម៉ូសិនផ្សេងៗ ដែលអាចមានភាពខុសគ្នាពីការផ្សព្វផ្សាយដោយយោងទៅលើវិធានការរក្សាសុវត្ថិភាពសម្រាប់ភ្ញៀវក្នុងពេលមានជំងឺរាតត្បាត។

ភោជនីយដ្ឋាន The Glasshouse Deli. Patisserie៖ ភោជនីយដ្ឋាន The Glasshouse Deli. Patisserie សាងសង់តាមបែបប៉ារីស ដែលមានបម្រើនូវសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដូចជា បង្អែម កាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនមុខទៀត។

- បើកពីម៉ោង ៨: ០០ ព្រឹកដល់ ៨: ០០ ល្ងាច
- អាហារពេលព្រឹកប្រចាំថ្ងៃបម្រើចាប់ពីម៉ោង ៧:០០ ព្រឹកដល់ ១០:៣០ ព្រឹក។
- បញ្ជីមុខម្ហូបសម្រាប់អាហារពេលព្រឹក៖ អ្នកទាំងអស់គ្នាអាចធ្វើការកម៉្មង់ម្ហូបដែលលោកអ្នកចង់ញ៉ាំដែលមាននៅក្នុងបញ្ជីមុខម្ហូបរបស់យើង។
- ទទួលបានការបញ្ចុះតម្លៃ ២៥% សម្រាប់ម្ហូបអាហារនិងភេសជ្ជៈគ្រប់មុខ នៅចន្លោះម៉ោងបើកបម្រើសេវាកម្ម។

ភោជនីយដ្ឋាន The Living Room៖ រីករាយជាមួយស្រាល្អៗ ស្រាក្រឡុកប្រចាំហាង និងទឹកតែដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងល្អបំផុតនៅខេត្តសៀមរាប ជាមួយនឹងបរិយាកាសស្រស់ស្រាយ និងប្រកបដោយផាសុកភាព។
- បើកពីម៉ោង ៣:០០ រសៀលដល់ម៉ោង ១០:០០ យប់
- ទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ស្រាបៀរ និងស្រាក្រឡុក ដែលបានជ្រើសរើសចាប់ពីម៉ោង ៥:០០ ដល់ម៉ោង ៧:០០ល្ងាច
- ទទួលបានការបញ្ចុះតម្លៃ ២៥% សម្រាប់ម្ហូបអាហារនិងភេសជ្ជៈគ្រប់មុខ នៅចន្លោះម៉ោងបើកបម្រើសេវាកម្ម។

អាងហែលទឺក៖ ទទួលយកនូវបទពិសោធន៍នៃការទទួលទានអាហារបែបអាលហ្វ្រេសកូ (ការញ៉ាំអាហារនៅខាងក្រៅ) ដ៏រីករាយដែលប្រកបដោយបរិយាកាសស្ងប់ស្ងាត់នៅចំកណ្តាលក្រុងសៀមរាប។
- បើកពីម៉ោង ១០:០០ ព្រឹកដល់ម៉ោង ៧:០០ ល្ងាច
- ទទួលបានការបញ្ចុះតម្លៃ ២៥% សម្រាប់ម្ហូបអាហារនិងភេសជ្ជៈគ្រប់មុខ នៅចន្លោះម៉ោងបើកបម្រើសេវាកម្ម។

មានទីតាំងស្ថិតនៅចំកណ្តាលក្រុងសៀមរាប និងគ្រាន់តែដើរបន្តិចពីផាប់ស្ទ្រីតដ៏ល្បីល្បាញ សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប គឺជាទីឋានដ៏ប្រណីតមួយសម្រាប់ការស្នាក់នៅ ក៏ដូចជាទីកន្លែងមួយសម្រាប់ការទទួលទាននូវភេសជ្ជៈ និងម្ហូបអាហារផ្សេងៗផងដែរ។ នៅក្នុងបរិបទថ្មីនៃវីរុសកូវីដ-១៩ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឲ្យប្រាកដថា យើងនៅតែបន្តផ្តល់ជូននូវបទពិសោធន៍នៃការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណីតលំដាប់ពិភពលោក នៅពេលដែលពួកយើងបើកទ្វារដំណើរការឡើងវិញសម្រាប់អ្នកដំណើរទាំងឡាយ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅទស្សនាគេហទំព័រ www.parkhyattsiemreap.com

អំពីសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប - សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប គឺជាសណ្ឋាគារប្រណីតមួយក្នុងខេត្តសៀមរាប ដែលផ្តល់ជូនភ្ញៀវនូវការស្នាក់នៅប្រកបដោយផាសុកភាព និងប្រណីតភាពជាមួយនឹងបន្ទប់សរុបចំនួន ១០៤បន្ទប់ ដែលមានលក្ខណៈធំទូលាយ ទំនើប និងប្រណីត។ សណ្ឋាគារនេះមានការតុបតែងតាមបែបរចនាបទខ្មែរ និងជាកន្លែងស្នាក់នៅប្រកបដោយប្រណីតភាព ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុង និងនៅជិតអាកាសយានដ្ឋាន ក៏ដូចជាប្រាសាទអង្គរវត្តដែលជាប្រាសាទបុរាណនាសតវត្សរ៍ទី១២ ហើយលោកអ្នកចំណាយពេលធ្វើដំណើរដោយថ្មើរជើងត្រឹមតែ ៥នាទីប៉ុណ្ណោះទៅផាប់ស្រ្ទីត (Pub Street)។ រាល់ភ្ញៀវទាំងអស់ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាមួយសេវាកម្មលំដាប់ផ្កាយប្រាំ និងបដិសណ្ឋារកិច្ចលំដាប់ពិភពលោក។ សណ្ឋាគារក៏មានបម្រើជូននូវម្ហូបបារាំង ម្ហូបខ្មែរ នៅភោជនីយដ្ឋាន The Dining Room ជាមួយនឹងភេសជ្ជៈនៅភោជនីយដ្ឋាន The Living Room ព្រមទាំងមានបង្អែម និងអាហារសម្រន់ឆ្ងាញ់ៗ ជាច្រើនមុខផ្សេងទៀតនៅភោជនីយដ្ឋាន The Glasshouse។ នៅសណ្ឋាគារមានអាងហែលដ៏ស្រស់ស្អាតចំនួន២ ដែលបានរៀបចំឡើងសម្រាប់ការសម្រាកលំហែព្រមទាំងកន្លែងម៉ាស្សា The Spa ដែលមានការម៉ាស្សាច្រើនជម្រើសនិងប្រកបដោយផាសុកភាព។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅទស្សនាគេហទំព័រ parkhyattsiemreap.com ។ សូមតាមដានអំពីសណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នៅលើបណ្តាញសង្គម Facebook, Instagram, Youtube និង Twitter ហើយសូមដាក់ស្លាករូបថតជាមួយពាក្យ #ParkHyattSiemReap និង #LuxuryIsPersonal ។

អំពី Park Hyatt - សណ្ឋាគារ ផាកហៃយ៉ាត់ ផ្តល់ជូនភ្ញៀវដែលអញ្ជើញមកជាលក្ខណៈទេសចរ ឬជំនួញ នូវការស្នាក់នៅប្រកបដោយប្រណីតភាព ទំនើប និងស្អាត ជាមួយនឹងការផ្តល់សេវាកម្មដែលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងស្និទ្ធស្នាលបំផុត។ ដោយមានទីតាំងស្ថិតនៅក្នុងតំបន់គោលដៅសំខាន់ៗជាច្រើននៅលើពិភពលោក សណ្ឋាគារ ផាកហៃយ៉ាត់នីមួយៗ ត្រូវបានបង្កើតឡើងទៅតាមបរិយាកាស និងរចនាបទទៅតាមតំបន់។ សណ្ឋាគារ ផាកហៃយ៉ាត់ មានបន្ទប់ស្នាក់នៅ បន្ទប់ប្រជុំ កន្លែងប្រារព្វពិធីជប់លៀង និងការសម្តែងសិល្បៈផ្សេងៗ ព្រមទាំងមានភោជនីយដ្ឋានលំដាប់ខ្ពស់ជាមួយនឹងមេចុងភៅល្បីៗ ដែលធ្លាប់ទទួលបានពានរង្វាន់ទៀតផង។

Park Hyatt Siem Reap
Park Hyatt Siem Reap
+855 77 333 453
email us here
Visit us on social media:
Facebook
Twitter
LinkedIn

Caring for your well-being at Park Hyatt Siem Reap

Legal Disclaimer:

EIN Presswire provides this news content "as is" without warranty of any kind. We do not accept any responsibility or liability for the accuracy, content, images, videos, licenses, completeness, legality, or reliability of the information contained in this article. If you have any complaints or copyright issues related to this article, kindly contact the author above.